ហេតុអ្វីប្រាសាទអង្គរវត្តបែរទៅមុខទៅទិសខាងលិច ខុសពីប្រាសាទដ៏ទៃ

អ្នកដែលសម្គាល់ថា ប្រាសាទថ្មបុរាណខ្មែរស្ទើរទាំងអស់សុទ្ធតែបានសាងសង់បែរមុខទៅទិសខាងកើត​ ​ដែលជាទិសនៃព្រះអាទិត្យរះ ​ក៏ប៉ុន្តែមានតែប្រាសាទអង្គរវត្តមួយគត់​​ ​បានសាងសង់បែរមុខទៅទិសខាងលិច។ចម្ងល់មួយនេះមិនមានកត់ត្រានៅក្នុងសិលាចារឹកណាមួយនោះឡើយ ​ក្រៅតែពីការសន្និដ្ឋានរបស់ប្រវត្តិវិទូមួយចំនួនប៉ុណ្ណោះ


យោងតាមសៀវភៅមគ្គុទេសន៍ទេចរណ៍របស់លោកអាចារ្យប៉ាងខាត់ ​បានបរិយាយថា ​ប្រាសាទនគរវត្ត​​​​ ​ដែល​ស្ថិតនៅខាងត្បូងប្រាសាទ​ អង្គរធំចម្ងាយ១.៥ ​គម​​ ​បែរមុខទៅទិសបច្ចិម។ ​មានផ្លូវចូលពីទិសខាងលិច ​ដែលខុសពីច្បាប់កសាងប្រាសាទទាំងពួង ​។ ​ការសរសេទុកក្នុងសៀវភៅរមួយចំនួន ​គឺផ្ដាតលើកត្តាពីរយ៉ាង:

-​​ទី១:

បើសាងសង់ប្រាសាទបែរមុខទៅខាងកើត ​ប្រៀបដូចជាហុចគូទឲ្យប្រាសាទនានា ​ដែលនៅតំបន់អង្គរ។ ​ព្រោះប្រាសាទផ្សេងៗបែរមុខទៅខាងកើត។

​ប្រាសាទអង្គរវត្តបែរទៅទិសខាងលិច

-ទី២: ​ប្រាសាទនេះបានសាងសង់ ​ទៅទិសខាងលិច ​ទំនងជាផ្នូលរបស់វរជនណាម្នាក់។ ​លោកហ្សេសឹនិងលោកហ្សកសឺដេស ​ដែលបានសន្និដ្ឋានថា ​ព្រះបាទសូរ្យវរ្ម័នទី២ ​ទំនងចង់ទុកប្រាសាទនេះបញ្ចុះសពរបស់ទ្រង់។ ​ភ័ស្តុតាងបន្ថែមចំពោះការមើលឃើញបែបនេះត្រូវបានផ្ដល់ដោយចម្លាក់លៀនស្រាលៗ ​ដែលធ្វើឡើងតាមក្បួនដើម្បីប្រឆាំងនឹង ​ទក្ខិណាវដ្ត-ប្រសវ្យៈជាយត្តសព្ទវិជ្ជាហិណ្ឌូ​​ ​ដូចនេះគឺជាការបញ្រ្ចាស់ពីរបៀបធម្មតាជាមួយគ្នានេះដែរ ​បុរាណវិទូឆាលអឹស ​ហាយអ៊ែម ​ក៏បានពិពណ៌នាអំពីក្រឡបញ្ចុះសពដែលត្រូវបានគេយកមកពីប្រាង្គកណ្ដាល។ ​វាត្រូវបានហៅដោយអ្នកខ្លះថា ​ជាការចំនាយកម្លាំងដ៏ច្រើនលើសលុប ​លើសាកសពចំនែកបុរាណវិទូហ្រី្វមឹុន ​ ​និងបានកត់សម្គាល់ថាការបង្វែរទិសរបស់អង្គរវត្តការឧទ្ទិសដល់ព្រះវិស្ណុ ​ដែលេជាព្រះអង្គរាប់អាននឺងព្រះអង្គ។

Comments

Popular posts from this blog

Angkor Wat the hidden temple in jungle